វិធីចុះឈ្មោះសិក្សា

តើអ្វី​ជា​កម្មវិធី​ AMEP?

កម្មវិធី AMEP (កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោប្រវេសន៍​ពេញ​វ័យ​) ផ្ដល់​ជូន​ដល់​ទៅ​​៥១០​ម៉ោង​នូវ​ការ​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ដល់​​​អ្នក​​ទើប​ចូល​មក​រស់​នៅ​ថ្មី​តាម​រយៈ​កម្មវិធី​មនុស្ស​ធម៌ និង​ជា​ជន​អន្ដោប្រវេសន៍​ដែល​មាន​សិទ្ធិ​មក​រស់​នៅ​អូស្រ្ដាលី​។​

វិធី​ចុះ​ឈ្មោះ​សិក្សា​ក្នុង​កម្មវិធី AMEP

AMEP Enrolment Process Diagram

1. ស្វែង​យល់​ថា​តើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​ឬ​អត់។

2. សូម​មក​ជួប​យើង​ខ្​ដោយ​កាន់​មក​ជា​មួយ​នូវ​លិខិត​ឆ្លង​ដែន និង​ទិដ្ឋាការ​ ឬ​ឯកសារ​ធ្វើ​ដំណើរ​ផ្សេងៗ​ដើម្បី​ឆែក​មើល​​ថា​តើ​លោក​​អ្នក​មាន​សិទ្ធិ​ទទួល​ឬ​អត់ និង​ជម្រើស​ផ្សេងៗ​ទៀត។

3. ចុះ​ឈ្មោះ​ជា​មួយយើង​ខ្ញុំ​នៅ​ក្នុង​រង្វង់​ពេល​វេលា​ត្រឹម​ត្រូវ។

4. ទទួល​​ការ​វាយ​តម្លៃ​អំពី​ចំណេះ​ភាសា​អង់គ្លេស​ជា​មួយ​នឹង​​គ្រូ​ជំនាញ​ខាង​​វាយ​តម្លៃ​ម្នាក់​របស់​យើង។

5.ចាប់​ផ្ដើម​ចូល​រៀន​ជា​មួយ​យើង​ខ្ញុំ​ក្នុង​ពេល​វេលា​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​ទៅ​បាន។

ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន គឺ​ដូច​គ្នា​ទាំង​អស់​សម្រាប់​គ្រប់​មធ្យោបាយ​នៃ​ការ​សិក្សា​ជា​មួយ AMEP។

តើ​ខ្ញុំ​មាន​សិទ្ធិ​ទទួល​ការ​សិក្សា​នេះ​ទេ?

ដើម្បី​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ភាសា​អង់គ្លេស (AMEP) ជា​មួយ​នឹង Navitas English, លោក​អ្នក​ត្រូវ​បំពេញ​លក្ខខណ្ឌ​នៃ​សិទ្ធិ​ទទួល​បាន​ការ​សិក្សា​នេះ​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​អូស្រ្ដាលី។

ជា​ទូទៅ​ អតិថិជន​កម្មវិធី​​ AMEP (កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោ​ប្រវេសន៍​ពេញ​វ័យ​​)៖

តើ​ពេល​ណា​ត្រូវ​ចុះ​ឈ្មោះ​ជា​មួយ​នឹង​ AMEP

ដើម្បី​មាន​សិទ្ធិ​​ទទួល​បាន​ការ​សិក្សា​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​​រយៈ​ពេល​ដល់​ទៅ​៥១០​ម៉ោង​, លោក​អ្នក​ត្រូវ​តែ​ចុះ​ឈ្មោះ​ជា​មួយ​នឹង​​សាលា​ផ្ដល់​កម្មវិធី​ AMEP (កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោ​ប្រវេសន៍​ពេញ​វ័យ​)៖

  • ក្នុង​រយៈ​ពេល​៦​ខែ​បន្ទាប់​ពី​បាន​មក​ដល់​អូស្រ្ដាលី ឬ​
  • ក្នុង​រយៈ​ពេល​៣​ខែ​បន្ទាប់​ពី​បាន​មក​ដល់​អូស្រ្ដាលី ប្រសិន​បើ​លោក​អ្នក​កំពុង​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រាក់​ចំណូល​ពី​រដ្ឋាភិបាល​អូស្រ្ដាលី។

បន្ថែម​លើស​ពី​នេះ​ លោក​អ្នក​ត្រូវ​តែ​៖

  • ចាប់​ផ្ដើម​ការ​សិក្សា​ភាសា​អង់គ្លេស​របស់​​លោក​អ្នក​ក្នុង​រយៈ​ពេល​១២​ខែ និង​
  • បញ្ចប់​ការ​សិក្សា​ភាសា​អង់គ្លេស​នេះ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ។

ទាក់​ទង​យើង​ខ្ញុំដើម្បី​ស្វែង​រក​ព័ត៌មាន​បន្ថែម​។

ការ​ថែ​ទាំ​កុមារ​

ប្រសិន​បើ​លោក​អ្នក​ជា​អតិថិជន​​មាន​សិទ្ធិ​ចូល​រៀន​កម្មវិធី AMEP ( កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោប្រវេសន៍​ពេញ​វ័យ) ដែល​មាន​កូន​ក្រោម​អាយុ​ត្រូវ​ចូល​រៀន​, លោក​អ្នក​អាច​ទទួល​បាន​នូវ​សេវា​កម្ម​ថែ​ទាំ​កុមារ​ដោយ​ឥត​គិត​ថ្លៃ​​នៅ​ក្នុង​ខណៈ​ពេល​លោក​អ្នក​ទៅ​រៀន​ក្នុង​ថ្នាក់​។ សេវា​កម្ម​នេះ​នឹង​ជួយ​លោក​អ្នក​សិក្សា​ដោយ​ដឹង​ថា កូន​របស់​លោក​អ្នក​មាន​សុវត្ថិភាព​ និង​បាន​ការ​មើល​ថែ​ទាំ​។

សូម​មេត្ដា​កត់​សម្គាល់​ថា កន្លែង​ថែ​ទាំ​កុមារ​គឺ​មាន​ជូន​តែ​នៅ​ពេល​លោក​អ្នក​ទៅ​រៀន​ក្នុង​ថ្នាក់​តែ​ប៉ុណ្ណោះ។ កន្លែង​ថែ​ទាំ​កុមារ​​អាច​មិន​​ទទួល​យក​កូន​របស់​​លោក​អ្នក​ចូល​ភ្លាមៗ​ទេ ដោយ​សារ​តែ​កន្លែង​មាន​កំណត់​ ហើយ​​កន្លែង​ថែ​ទាំ​កុមារ​មាន​តម្រូវ​ការ​ខ្ពស់​។ សូម​ចុច​នៅ​ទី​នេះ​ដើម្បី​ស្វែង​យល់​ព័ត៌មាន​បន្ថែម​។



*Eligibility criteria apply. The Adult Migrant English Program (AMEP) is funded by the Australian Government Department of Education and Training.
The Adult Migrant English Program (AMEP) is funded by the Australian Government Department of Education and Training.

CVP Picture