វគ្គសិក្សា AMEP

​កម្មវិធី AMEP (កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោប្រវេសន៍​ពេញ​វ័យ​) ផ្ដល់​អតិថិជន​ដែល​មាន​សិទ្ធិ​ទទួល​កម្មវិធី​នេះ​នូវ​ការ​សិក្សា​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ​៥១០​ម៉ោង។ កម្មវិធី AMEP នេះ​គឺ​ក្នុង​គោល​បំណង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​ ដើម្បី​ឲ្យ​លោក​អ្នក​អាច​សិក្សា និង​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ក្នុង​​ស្ថាន​ភាព​សង្គម​ និង​នៅ​កន្លែង​ធ្វើការ។ ​

AMEP Courses

កម្រិត​សិក្សា​សម​ស្រប​សម្រាប់​លោក​អ្នក

ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​របស់​យើង​មាន​ជូន​ក្នុង​កម្រិត​ខុសៗ​គ្នា​ទៅ​តាម​សមត្ថភាព​របស់​លោក​អ្នក​។ ក្រោយ​ពី​លោក​អ្នក​បាន​ចុះ​ឈ្មោះ​រួច​ហើយ យើង​ខ្ញុំ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​លើ​ជំនាញ​ភាសា​អង់គ្លេស​របស់​លោក​អ្នក។ ការ​វាយ​តម្លៃ​នេះ​នឹង​ជួយ​យើង​ខ្ញុំ​ដាក់​បញ្ចូល​លោក​អ្នក​ទៅ​ក្នុង​​កម្រិត​ថ្នាក់​សម​ស្រប​​មាន​ដូច​ជា៖ វគ្គ​​ដំបូង​នៅ​ក្នុង​ការ​សរសេរ​ និង​និយាយ​ភាសា​អង់គ្លេស (pre-SWE) ឬ​​វិញ្ញា​បនប័ត្រ​​ផ្នែក​ការ​​សរសេរ​ និង​និយាយ​ភាសា​អង់គ្លេស​ (CSWE) កម្រិត​១, ២ ឬ​៣។

មាគ៌ា​ផ្សេងៗ​ឆ្ពោះ​ទៅ​រក​ការ​ងារ​ - SLPET

កម្មវិធី AMEP ក៏​មាន​រួម​បញ្ចូល​នូវ​កម្មវិធី​ SLPET (មាគ៌ា​ផ្សេងៗ​ផ្នែក​ភាសា​សម្រាប់​ការ​តាំង​ទីលំនៅ​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ការ​ងារ/ការ​បណ្ដុះ​បណ្ដាល​) ដែល​​លោក​អ្នក​អាច​​ទទួល​បាន​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​ភាសា​អង់គ្លេស​ចំនួន​៥១០​ម៉ោង​​ដោយ​ឥត​គិត​ថ្លៃ​​ ប្រសិន​បើ​លោក​អ្នក​មាន​សិទ្ធិ​ទទួល​​កម្មវិធី​នេះ។ កម្មវិធី​នេះ​នឹង​ផ្ដល់​ជូន​លោក​អ្នក​នូវ​ថ្នាក់​សិក្សា​ភាសា​អង់គ្លេស​បន្ថែម​ ហើយ​អាច​រួម​មាន​​ការ​បញ្ជូន​លោក​អ្នក​ឲ្យ​ទៅ​​ធ្វើ​ការ​យក​បទ​ពិសោធន៍​ការ​ងារ,​ ដោយ​អាស្រ័យ​ទៅ​លើ​កម្រិត​ភាសា​ និង​គោល​ដៅ​​​​នានា​​របស់​លោក​អ្នក។ កម្មវិធី SLPET គឺ​ផ្ដោត​លើ​ការ​ត្រៀម​ខ្លួន​លោក​អ្នក​សម្រាប់​​កន្លែង​ការ​ងារ​នៅ​អូស្រ្ដាលី​ ឬ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​​បន្ថែម​តាម​រយៈ​ការ​ពង្រឹង​បន្ថែម​ពី​លើ​​ជំនាញ​ភាសា​អង់គ្លេស​​ដែល​លោក​អ្នក​បាន​សិក្សា​នៅ​ក្នុង​កម្មវិធី AMEP ទូទៅ​របស់​លោក​អ្នក​។

វគ្គ​សិក្សា AMEP

  • Pre-SWE course - វគ្គ​​ដំបូង​នៅ​ក្នុង​ការ​សរសេរ​ និង​និយាយ​ភាសា​អង់គ្លេស
  • CSWE certificates - វិញ្ញា​បនប័ត្រ​ផ្នែក​ការ​​សរសេរ​ និង​និយាយ​ភាសា​អង់គ្លេស​ (CSWE) កម្រិត​១, ២ និង​​៣
  • កម្មវិធី​សិក្សា​ដទៃ​ទៀត - កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​ដទៃ​ទៀត​ដោយ​ឥត​គិត​ថ្លៃ​ និង​មុខ​វិជ្ជា​ជំនាញ​ជាក់​លាក់, ឧទាហរណ៍៖
    • ការ​និយាយ និង​ការ​បញ្ចេញ​សំឡេង​
    • ពង្រឹង​ជំនាញ​ស្ដាប់​របស់​លោក​អ្នក​
    • ជំនាញ​កុំ​ព្យូទ័រ​សម្រាប់​អ្នក​ដំបូង​
    • ជំនាញ​ទំនាក់​ទំនង​នៅ​កន្លែង​ការ​ងារ​
    • ការ​សរសេរ​ប្រវត្ដិ​រូប​ការ​ងារ​
  • SLPET Program -  មាគ៌ា​ផ្សេងៗ​ផ្នែក​ភាសា​សម្រាប់​ការ​តាំង​ទីលំនៅ​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ការ​ងារ/ការ​បណ្ដុះ​បណ្ដាល​

ក្រោយ​កម្មវិធី AMEP

  • SEE program -  ជំនាញ​នានា​សម្រាប់​ការងារ និង​ការ​អប់រំ​

សិក្សា​ជា​មួយ​យើង​ខ្ញុំ

ដើម្បី​ចុះ​ឈ្មោះ​ចូល​​រៀន​​កម្មវិធី​ភាសា​អង់គ្លេស AMEP ចំនួន​៥១០​ដោយ​ឥត​គិត​ថ្លៃ​ លោក​អ្នក​ត្រូវ​ទាក់​ទង​​យើង​ខ្ញុំ និង​ចុះ​ឈ្មោះ​​ជា​មួយ​ Navitas English នៅ​ក្បែរ​កន្លែង​​លោក​អ្នក​រស់​នៅ​ ឬ​ក៏​នៅ​ឯ​​សាលា Consortium College។

ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត​អំពី​វិធី​ចុះ​ឈ្មោះ​ចូល​រៀន

*Eligibility criteria apply. The Adult Migrant English Program (AMEP) is funded by the Australian Government Department of Education and Training.

CVP Picture