កម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ជនអន្ដោប្រវេសន៍ពេញវ័យ - AMEP

AMEP Graphic

តើអ្វី​ជា​កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោប្រវេសន៍ពេញ​វ័យ​ (AMEP)?

កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​ជន​អន្ដោប្រវេសន៍​ពេញ​វ័យ​ (AMEP) គឺជា​កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​ការ​តាំង​ទីលំនៅ​។ កម្មវិធី AMEP ផ្ដល់​ជូន​ដល់​​​អ្នក​​ទើប​ចូល​មក​រស់​នៅ​ថ្មី​តាម​រយៈ​កម្មវិធី​មនុស្ស​ធម៌ និង​ជា​ជន​អន្ដោប្រវេសន៍​ដែល​មាន​សិទ្ធិ​មក​រស់​នៅ​អូស្រ្ដាលី​នូវ​ការ​សិក្សា​ភាសា​អង់គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​៥១០​ម៉ោង​ ហើយ​កម្មវិធី​នេះ​ឧបត្ថម្ភ​​ថវិកា​​ដោយ​ក្រសួង​ឧស្សាហកម្ម​នៃ​រដ្ឋាភិបាល​អូស្រ្ដាលី។

កម្មវិធី AMEP នេះ​គឺ​ក្នុង​គោល​បំណង​ពង្រឹង​ជំនាញ​ភាសា​អង់គ្លេស​ ដើម្បី​ឲ្យ​លោក​អ្នក​អាច​សិក្សា និង​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​ក្នុង​​ស្ថាន​ភាព​សង្គម​ និង​នៅ​កន្លែង​ធ្វើការ។

តើ​​ហេតុ​អ្វី​ត្រូវ​សិក្សា​នៅ​ក្នុង​កម្មវិធី AMEP នេះ?

កម្មវិធី AMEP នឹង​ជួយ​លោក​អ្នក​រៀន​ជំនាញ​ភាសា​អង់គ្លេស​កម្រិត​មូល​ដ្ឋាន​ ដោយធ្វើ​ឲ្យ​​លោក​អ្នក​អាច​ចូល​រួម​ចំណែក​នៅ​ក្នុង​សង្គម​អូស្រ្ដាលី​ដោយ​ក្ដី​ជឿ​ទុក​ចិត្ដ​លើ​ខ្លួន​ឯង​​។ 

ថ្នាក់​សិក្សា​របស់​លោក​អ្នក​នឹង​មាន​បង្រៀន​​អំពី​ប្រធាន​បទ​ជាក់​ស្ដែង​ប្រចាំ​ថ្ងៃ​ដូច​ជា​អំពី​លុយកាក់, ការ​រក​ផ្ទះ​សម្បែង​ស្នាក់នៅ, អំពី​ការ​ងារ និង​ការ​ធ្វើ​ដំណើរ​ រួម​ទាំង​ភាសា​អង់គ្លេស​ដែល​អាច​ជួយ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន និង​សេវាកម្ម​សំខាន់ៗ​​ដទៃ​ទៀត​ទាក់​ទង​នឹង​ការ​មក​តាំង​ទីលំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ប្រធាន​បទ​បន្ថែម​លើស​ពី​នេះ​រួម​មាន​ភាសា​អង់គ្លេស​សម្រាប់​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ និង​បច្ចេក​វិទ្យា​ដទៃ​ទៀត​, ភាសា​អង់គ្លេស​សម្រាប់​ការ​រក​ការ​ងារ​ធ្វើ​ និង​ភាសា​អង់គ្លេស​សម្រាប់​ប្រើ​នៅ​កន្លែង​ធ្វើការ​ងារ​ ក៏​ដូច​ជា​ភាសា​អង់គ្លេស​សម្រាប់​ការ​បន្ដ​ការ​សិក្សា​បន្ថែម​ទៀត។ លោក​អ្នក​ក៏​នឹង​អាច​ស្វែង​យល់​ថែម​ទៀត​ដែរ​អំពី​មាគ៌ា​ដទៃ​ទៀត​សម្រាប់​ការ​សិក្សាបន្ដ​ទៅ​ថ្នាក់​ខ្ពស់ និង​ការ​ធ្វើការ​ងារ​។

ស្វែងរក​​ព័ត៌មាន​បន្ថែម​

សិក្សា​ជា​មួយ​យើង​ខ្ញុំ

ដើម្បី​ចុះ​ឈ្មោះ​ចូល​​រៀន​​កម្មវិធី​ភាសា​អង់គ្លេស AMEP ចំនួន​៥១០​ដោយ​ឥត​គិត​ថ្លៃ​ លោក​អ្នក​ត្រូវទាក់​ទង​​យើង​ខ្ញុំ និង​ចុះ​ឈ្មោះ​​ជា​មួយ​ Navitas English នៅ​ក្បែរ​កន្លែង​​លោក​អ្នក​រស់​នៅ​ ឬ​ក៏​នៅ​ឯ​​សាលា Consortium College។

ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត​អំពី​វិធី​ចុះ​ឈ្មោះ​ចូល​រៀន

*Eligibility criteria apply. The Adult Migrant English Program (AMEP) is funded by the Australian Government Department of Education and Training.

CVP Picture